អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

Projector ទូរស័ព្ទ smartphone

ដោយ​ហេតុ​ថា ជាក់​ស្ដែង​ដូច​ជា projector មាន​ឈ្មោះ​ថា beam projector ក្រុមហ៊ុន Smart PICO ។

អត្ថបទ​: Projector អី​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន​!
ក្រុមហ៊ុន Smart ធ្នឹម​ដែល​ជា​ប្រភេទ Projector ក្រុម​ហ៊ុន SK ទូរគមនាគមន៍​។ ដោយ​សារ​តែ​បែបនេះ​ហើយ Projectorនិង​អឺរ៉ុប​។ 90 អ៊ីញ​ស្មើ​នឹង​បណ្ដោយ​ប្រមាណ​ជាង 2,3 ម៉ែត្រ​ក្នុង​រយៈ​ចម្ងាយ 3 ម៉ែត្រ 35 ANSI Lumens (ខ្នាត​រង្វាស់​ពន្លឺ​) ជា​មួយ​គុណភាព​បង្ហាញ VGA (640 x480px​) ។
Projector ក្រុមហ៊ុន Smart beam តែ​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​ទូរស័ព្ទ​និង Tablet ដំណើរ​ការ​ដោយ iOS និង​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​យ៉ាង​ងាយ​ស្រួល​បំផុត​។ ភ្ជាប់​ប្រើ​តាម​ខ្សែ JDMI ទៅ​កាន់​ខ្នាត​តូច HDMI ។
Projector ក្រុមហ៊ុន Smart beam 4,5 សង់ទីម៉ែត្រ​ទម្ងន់ 126 ក្រាម​ដើម្បី​ការ​បញ្ចាំង​ស្លាយ​បញ្ចាំង​មិន​ថា​ក្នុង​ពេលវេលា​ណា​ក៏​ដោយ​ទោះ​បី​ក្នុង​ផ្ទះ​បន្ទប់​គេង​សាល​ប្រជុំ​សាលារៀន ផលិតផល​របស់​កូរ៉េ​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នានា ឬ​រក Projector ធំ ៗ តាម​ខ្លួន​នោះ​ទេ​។ តម្លៃ​ធ្នឹម projector ក្រុមហ៊ុន Smart PICO គឺ 350 ដុល្លារ អាមេរិក​។
អត្ថបទ​: Projector កុំព្យូទ័រ​តែ​អាច​ប្រើ​ជា​មួយ ...

Acer ចេញ Tablet ​កាត់ Ultrabook ទុក​បំបាក់​ Surface 2 បើក​ចំហ

 ទីផ្សារ​ផលិតផល​អេឡិចត្រូនិក​ប្រភេទ Tablet ហាក់​ចាប់​កក្រើក​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏​ជា​ហេតុ​មួយ​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​អភិវឌ្ឍន៍ Tablet ស៊េរី​ថ្មីៗ​រឹត​តែ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស មុខងារ​កាន់​តែ​ច្រើន​សំបូរ​បែប។ ជាក់​ស្ដែង Acer ថ្ងៃ​នេះ បាន​ប្រកាស​ចេញ Tablet កូន​កាត់​ឈ្មោះ X313 ទុក​ប្រកួត​ប្រជែង Tablet Surface 2 ​បើក​ចំហ​ដោយ​ពឹងផ្អែក​លើ​ចំណុច​ពិសេសៗ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ Acer បង្ហាញ tablet ​ធូរ​ថ្លៃ​ត្រឹមតែ ១៥០ដុល្លារនៅ​ CES
Acer TravelMate X313
- អេក្រង់​ប្រភេទ LCD (Active, Color, Backlit, LED) ទំហំ ១១អ៊ីញ​ជា​មួយ resolution 1366 x 768px
- បំពាក់ chip ជំនាន់​ចុង​ក្រោយ​ដំណើរការ​បាន​យ៉ាង​លឿន​របស់ Intel គឺ Haswell ជា​មួយ CPU Ivy Bridges Core i5
- ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
- មាន Webcam
- តំណភ្ជាប់៖ 802.11 b, g, n (2.4,5GHz)
- ផ្ទុក​ទិន្នន័យ​ដោយ SSD ទំហំ 120GB ធំ​ជាង Surface 2 ដែល​មាន​ត្រឹម 64GB
- ទម្ងន់ ០,៧គីឡូ
- តម្លៃ​របស់ Acer X313 មាន​តម្លៃ ៩៥០ដុល្លារ
បើ​ទោះ​បី Acer កំពុង​ជួយ​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន ដោយ​នាយក​ប្រតិបត្តិ​លោក J.T Wang បាន​ប្រកាស​នឹង​លាលែង​តំណែង​របស់​លោក​នៅ​ឆ្នាំ​ក្រោយ ដោយ​សារ​លទ្ធផល​ហិរញ្ញវត្ថុ​មិន​សម​ដូច​បំណង តែ​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​មិន​រាថយ​ឡើយ ពោល​នៅ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ដូច​ជា Tablet កាត់ Ultrabook ឈ្មោះ TravelMate X313 នេះ​ជា​ដើម។
អត្ថបទ៖ CEO របស់ Acer ចេញ​ពី​តំណែង​ដោយ​សារ​​​លក់ PC មិន​សម​បំណង
តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ជា​មួយ​លក្ខណៈ​សម្បត្តិ​របស់ X313 ខាង​លើ​នេះ? តើ​អាច​យក​ឈ្នះ Microsoft Surface Pro 2 បាន​ដែរ​ឬ​ទេ?

Apple ចេញ​ទាំង iOS 7.0.4 និង iOS 6.1.5 កែលំអ bug លើ FaceTime

ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​តែ iDevice គឺ iOS ថ្ងៃ​នេះ​ត្រូវ​បាន Apple ដាក់​ចេញ​ជំនាន់​ថ្មី​ទៀត​ហើយ នោះ​គឺ iOS 7.0.4 ជា​មួយ​កំណែ​លំអ​រឹតតែ​ប្រសើរ​ជាង​ជំនាន់​មុនៗ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា bug ​លើ FaceTime។
អត្ថបទ៖ iOS 7 ទោះ​មិន​ទាន់ Jailbreak ​ក៏​អាច​ទាញ​យក app ហ្រ្វីៗ​បាន​ដែរ
បន្ទាប់​ពី​បាន​ចេញ iOS 7.0.3 ប៉ុន្មាន​សប្ដាហ៍​រួច​មក ឥឡូវ​ក្រុមហ៊ុន​ដាក់​ចេញ​ឱ្យ​អតិថិជន​របស់​ខ្លួន​អាច update ឡើង​ទៅ iOS 7.0.4 ទៀត​ហើយ។ ការ update អាច​ធ្វើ​ទៅ​បាន​ដោយ​ចូល​តាម Settings → General → Software Update ឬ​ដោយ​ប្រើ​កម្មវិធី iTunes នៅ​លើ​កុំព្យូទ័រ​ក៏​បាន។
អត្ថបទ៖ Apple បាត់​ជើង​ខ្លាំង​ខាង​ iOS ​បទពិសោធន៍ ២៣ឆ្នាំ​​
ដើម្បី update iDevice របស់​អ្នក​ទៅ​តាម​ស៊េរី​ផ្សេងៗ​គ្នា សូម​ជ្រើសរើស​តំណភ្ជាប់​ខាង​ក្រោម៖
iOS 7.0.4 Download Links:
ស្រប​គ្នា​នេះ​ដែរ Apple ថែម​ទាំង​បាន​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិ iOS 6.1.5 សម្រាប់ iPod touch 4 ដែល​ជួសជុល​កំហុស​នៅ​លើ FaceTime ផង​ដែរ។ ដើម្បី​ទាញ​យក សូម​ ចុច​ត្រង់​នេះ
អត្ថបទ៖ Apple អញ្ជើញ​​កូន​ខ្មែរ​មួយ​​រូប​ចូល​រួម​វេទិកា iOS 7 Tech Talks នៅ​ចិន​
FaceTime ជា​សេវាកម្ម​ទំនាក់ទំនង​តាមបែបវីដេអូ មើល​មុខ​គ្នា​បាន​(Video Calling) របស់​Apple។ តម្រូវការ​ចាំបាច់​ដែល​អតិថិជន​Apple អាច​ប្រើ​សេវាកម្ម​នេះ​បាន​គឺ៖
@.សម្រាប់​ទូរស័ព្ទ​ដៃiPhone: ត្រូវការ​លេខ ទូរស័ព្ទ​
@.សម្រាប់​iPod Touch 4, iPad និង​Mac(Beta): ត្រូវការ​Apple ID ជំនួស​ឲ្យ​លេខ​ទូរស័ព្ទ។ អាន​លំអិត​សូម​ ចុច​ត្រង់​នេះ